នៅម៉ោង០៩និង០៩នាទីថ្ងៃទី៥ ខែ សីហា ឆ្នាំ២០២៤ ឯកឧត្តម អន ស៊ុំ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមអបអរសាទរពិធីបើកការដ្ឋាន ” ព្រែកជីកហ្វូណនតេជោ ” ក្រោមអធិតីភាព ឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាលខេត្តស្ដីទី ឯកឧត្តម ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋមានចំនួន១ ៨០០នាក់ នៅទីតាំងសួន តេជោមានជ័យ ឈ្នះ ឈ្នះ ខេត្តបន្ទាយមានជ័យ។